តម្លៃឡានមួយទឹកនៅសហរដ្ឋអាមេរិច ឡើងថ្លៃខ្ពស់ជាងពេលទិញថ្មី

កង្វះរថយន្តនៅលើទីផ្សារកំពុងធ្វើឱ្យតម្លៃយានយន្តដែលប្រើរួចកើនឡើងភ្លាមៗ។ ដោយសារកង្វះខាតបន្ទះឈីបបណ្តាលឱ្យអ្នកចែកចាយសម្រេចចិត្តតម្លើងតម្លៃលក់ ខណ:អតិថិជនលែងជាប់ក្នុងស្ថានភាពបិទផ្ទប់។ យោងតាមទិន្នន័យពី Black Book ដែលតាមដានទិន្នន័យរថយន្តធម្មតា និងរថយន្តដឹកទំនិញ របាយការណ៍ Associated Press បានបង្ហាញថាតម្លៃរថយន្តដែលបានប្រើប្រាស់រួច បានកើនឡើងចំនួន ៣០ភាគរយកាលពីឆ្នាំមុន ដែលនាំអោយភ្នាក់ងារចែកចាយមួយចំនួនបានចំណាយលុយច្រើនលើរថយន្តប្រើប្រាស់រួចដែលមានតម្រូវការខ្ពស់ ក្នុងតម្លៃខ្ពស់ជាងតម្លៃចេញពីរោងចក្រ។ តាមរយ: Senior VP of Data Science នៃ Black Book លោក Alex Yurchenko បាននិយាយថា៖ ទីផ្សារនាពេលនេះពិតជាចម្លែកណាស់។ ភ្នាក់ងារចែកចាយត្រូវការរថយន្តស្តុកទុក ដូច្នេះពួកគេកំពុងចំណាយប្រាក់យ៉ាងច្រើន ដោយទិញរថយន្តជជុះជាប្រើនក្នុងតម្លៃខ្ពស់។ បន្ថែមពីនេះ លោក Yurchenko បានរកឃើញថា រថយន្តប្រើប្រាស់រួចចំនួន ៧៣ម៉ូឌែល ដែលរួមបញ្ចូល F-150 Raptor, Jeep Wrangler Unlimited Rubicon ២០១៩ និង AMG G63 ដែលមានតម្លៃកើនឡើងខ្លាំង។ ហើយម៉ូឌែលកំពុងពេញនិយមមួយចំនួនដូចជា Kia Telluride ២០២០ … Continue reading តម្លៃឡានមួយទឹកនៅសហរដ្ឋអាមេរិច ឡើងថ្លៃខ្ពស់ជាងពេលទិញថ្មី